វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក

អាមេរិក៖ តំណាងក្រុមហ៊ុនផលិតឱសថ Pizer បានជួបប្រជុំជាមួយមន្រ្តីអាមេរិកនៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ដូសទី៣ ឬ (Booster Shot) ។

អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេមិនគិតថា វាជារឿងចាំបាច់នោះទេ បើទោះបីជាអ៊ីស្រាអែល បច្ចុប្បន្ននេះ បាននិងកំពុងស្នើសុំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ដូសទី៣ របស់ក្រុមហ៊ុន Pfizer ស្របពេលមានការព្រួយបារម្ភថា ប្រព័ន្ធភាពស៊ាំនៅក្នុងចំណោមមនុស្សមានវ័យចំណាស់កំពុងថយចុះ ។

គួរកត់សម្គាល់ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាននិងកំពុងចូលរួមជំរុញដល់កំណើនករណីឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសនៅតាមបណ្តាតំបន់ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងបង្ការមានចំនួនទាបនៅឡើយ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner