ប្រជាពលរដ្ឋនៅឃុំកំពង់ត្រាចខាងកើតនាំគ្នាមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយក្តីរីករាយ
កំពត ៖ នៅថ្ងៃព្រឹកទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី លោក អូន ខន អភិបាលស្រុកអញ្ជើញ
បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពល នៅពេទ្យបង្អែក ស្រុកកំពង់ត្រាចចំនួន ៩៣៥៣នាក់ ក្នុងឃុំកំពង់ ត្រាចខាងកើត ។
យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ត្រាចខាងកើត មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ និងក្រុមគ្រូពេទ្យ យ៉ាងសកម្ម ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១នេះមានចំនួន ១០០០នាក់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
