រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ការចាក់វ៉ក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹកតទៅ។ ចំពោះ ទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺ ផ្ដល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្តសៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមករដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងមានបំណងចាក់វ៉ាក់សាំង កូវីដ-១៩ ត្រូវទៅធ្វើការ ចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ (ព័ត៌មានបន្ថែម ៖ ០១២ ៥៤៥ ៤៤៣, ០១៧ ៨០៨ ៨៨៤, ០១០ ៥០៧ ៥៦៧, ០៩៧ ២៤៦៨១៤៧)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner