លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា មួយចំនួន ដោយឡែកកម្លាំងសណ្តាប់ធ្នាប់ណាដែលជាប់ធ្វើ ចក្តាឡីស័កនៅតាមមណ្ឌល ឬនៅតាមផ្ទះ មិនបាច់មកចូលរួមទេ តែអោយបងប្អូនមកទទួលអំណោយ ។

ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋអនុវត្តអោយបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវិធានការ ៣កុំ ៣ការពារ ជាយ័ន្តដ័ស័ក្តិសិទ្ធិបំផុតក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺ កូវីដ-១៩ និង ហាមដាច់ខាតពាក់ព័ន្ធនិង គ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនអោយដាច់ខាត ៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner