ប្រមុខការទូតជប៉ុនប្រកាសថា នឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅកាន់កោះតៃវ៉ាន់ (មានវីដេអូ)

ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Toshimitsu Motegi) នៅថ្ងៃអង្គារនេះបញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជូនកញ្ចប់ទី៣ នៃជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅអោយកោះតៃវ៉ាន់នៅក្នុងសប្តាហ៍នេះ ដើម្បីគាំទ្រកោះនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។

លោក ម៉ូតេជិ បានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំង AstraZeneca ដែលជប៉ុនបរិ ច្ចាគដល់កោះតៃវ៉ាន់ នឹងត្រូវចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលវានឹងធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 ដែលជប៉ុនបានបរិច្ចាគទៅកោះតៃវ៉ាន់ កើនឡើងសរុបដល់៣.៤លានដូស ។ កញ្ចប់ដំបូងត្រូវបានបញ្ជូនទៅកាលពីខែមិថុនា ខណៈដែលកញ្ចប់ទី២ត្រូវបានបញ្ជូនទៅកាលពីដើមខែនេះ ។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកោះតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយខ្លួនក្នុងគ្រាដ៏លំបាកនេះផងដែរ ហើយថា ចំណងមិត្តភាពរវាងកោះតៃវ៉ាន់ និងជប៉ុនកំពុងស្ថិតស្ថេរ ។ ជាថ្មីម្តងទៀត ក្រសួងការបរទេសកោះតៃវ៉ាន់ក៏ថ្លែងអំណរគុណចំពោះដៃគូរបស់យើងក្នុងសេរីភាព និងប្រជាធិបតេយ្យសម្រាប់ជំនួយ និងការគាំទ្រដ៏កក់ក្តៅរបស់ពួកគេ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner