អាហ្រ្វិកខាងត្បូងដាក់ពង្រាយកងទ័ព ដើម្បីដោះស្រាយកុបកម្មការរឿងជាប់ពន្ធនាគារអតីតប្រធានាធិបតី

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យប្រជាជនក្រោកឈរប្រឆាំងនឹងអំពើហឹង្សាដើម្បីឆ្លើយតបទៅនឹងការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតី លោក Jacob Zuma ។

បន្ទាប់ពីលោក Zuma បានប្រគល់ខ្លួនអោយប៉ូលីសកាលពីសប្តាហ៍មុនរួចមក មានប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និងមនុស្សជិត ៥០០ នាក់ទៀត​ ត្រូវបានចាប់ខ្លួន។ ហាងនានាត្រូវបានគេលួច ហើយអគារមួយ​ចំនួនត្រូវបានដុតបំផ្លាញ។

កងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងខេត្ត Gauteng និងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក Zuma ។ លោក Zuma ត្រូវបា​នផ្តន្ទាទោសពីការមើលងាយតុលាការ បន្ទាប់ពីលោកបានខកខានមិនចូលរួមក្នុងការស៊ើបអង្កេតអំពីករណីអំពើពុករលួយក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតី។

លោក Zuma បានបដិសេធពីករណីអំពើពុករលួយនេះ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ។ លោកសង្ឃឹមថានឹងទទួលបានការកាត់ទោស ឬបន្ថយទោសដោយតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសអាហ្រ្វិកខាងត្បូង​។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកច្បាប់និយាយថា ឱកាសជោគជ័យរបស់លោកគឺនៅទាបនៅឡើយ។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner