ប្រជាជនគុយបារាប់ពាន់នាក់បានធ្វើបាតុកម្ម និងទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្ត ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហានានា

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១១ កក្កដា ប្រជាជនគុយបារាប់ពាន់នាក់បានធ្វើបាតុកម្ម និងទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្ត ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហានានាដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។

ប្រធានាធិបតីគុយបាលោក Miguel Díaz-Canel ហៅបាតុកម្មនេះថាជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលបដិវត្តន៍គុយបា ដោយមានបរទេសជាបង្អែក។ នេះបើតាម CNN ថ្ងៃទី១៣ កក្កដា។

សន្ដិសុខតាមតំបន់ត្រូវបានពង្រឹង ចំណែកឯបណ្ដាញអ៉ីនធឺណិតត្រូវបានបង្អាក់។ ក្រុមបាតុករបានបំបះរថយន្តប៉ូលិស ព្រមទាំងគប់ដុំថ្មទៅកាន់កងកម្លាំង។ បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន រីឯឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ។

ប្រធានាធិបតី 🇨🇺 លោក Díaz-Canel បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រគណបក្សកុម្មុយនិស្ត ធ្វើបាតុកម្មប្រឆាំងនឹងការតវ៉ា ព្រមទាំងបានបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចទាំងអស់នៅប្រទេសគុយបា គឺបណ្ដាលមកពីគោលនយោបាយ “បិទខ្ទប់ដង្ហើមសេដ្ឋកិច្ច” របស់អាមេរិកទៅលើគុយបា។

ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្លែងថា អាមេរិកនឹងឈរជាមួយប្រជាជនគុយបា ក្នុងការទាមទារឱ្យមានសេរីភាព។

ប្រភព៖ CNN

ads banner