កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប តាមប្រព័ន្ធ Online នាចុងខែវិច្ឆិកា (Video Inside)
កម្ពុជាបានសម្រេចជាចុងក្រោយថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តតាមប្រព័ន្ធ អនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះនោះ គ្រោងនឹងរៀបចំធ្វើលើទឹកដីមាតុភូមិអង្គរជាលើកដំបូង រវាងពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២១, ប៉ុន្តែដោយសារស្ថានភាពឆ្លងនៃជម្ងឺកូវីដ១៩ ការរៀបចំធ្វើនោះ នឹងត្រូវប្រព្រឹត្តតាមប្រព័ន្ធអនឡាញ វិញ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោកលុយ ដេវីត បានបញ្ជាក់ជាផ្លូវការជុំកិច្ចប្រជុំកំពូលនេះតាម រយៈប្រព័ន្ធ Online ក្នុងឳកាសដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នាចុងខែវិច្ឆិកា គ្រោងនឹងផ្តោតសំខាន់លើប្រធានបទ “ពហុភាគី និយមលើ វិស័យនយោបាយសេដ្ឋកិច្ច” ដោយមានឥស្សរជនកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពី ទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។