វ៉ាក់សាំងចិននឹងផ្គត់ផ្គង់ដល់យន្តការកូវ៉ាក់ចាប់ពីខែកក្កដានេះទៅ (Video Inside)

ប្រទេសចិនគ្រោងនឹងផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដល់យន្តការកូវ៉ាក់ចំនួន១១០លានដូសនៅមុនចុងខែតុលានេះ ក្រោយក្រុមសម្ព័ន្ធថ្នាំបង្កាសកល GAVI បានប្រកាសការចុះហត្ថលេខាទិញវ៉ាក់សាំងចិនរួចមក។ សូមបញ្ជាក់ថា ក្រោយវ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX គឺនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ក្រុមសម្ព័ន្ធថ្នាំបង្ការសកល GAVI បានប្រកាសថា គេបានចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងបញ្ជាទិញមុននូវវ៉ាក់សាំងទាំង២មុខនេះ ដើម្បីសម្រាប់ការផ្គត់ផ្គង់និងចែកចាយដល់ប្រទេស ជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់។

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានថ្លែងថាយោងតាមកិច្ចព្រមព្រៀងការ ផ្គត់ផ្គង់វ៉ាក់សាំងចិនដល់យន្តការCOVAX ត្រូវចាប់ផ្តើមពីខែកក្កដានេះតទៅ។ យោងតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនវ៉ាក់សាំងចិនទាំងពីរនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន១១០លានដូសទៅកាន់យន្តការCOVAXនៅមុនចុងខែតុលាឆ្នាំ២០២១នេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់។

ស្ថានទូតចិន ប្រចាំកម្ពុជាបានថ្លែងថា ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរជាមួយនឹងសម្ព័ន្ធGAVI គឺជាការបង្ហាញពីលក្ខណៈសំខាន់ នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងការចាត់ទុកវ៉ាក់សាំងរបស់ខ្លួនជា“ផលិតផលសាធារណៈ”។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner