កម្ពុជាចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានជាង៥០ភាគរយហើយគិតត្រឹមថ្ងៃនេះ (Video Inside)

ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនលើស៥លាននាក់ហើយនៅថ្ងៃទី១៣កក្កដានេះ ដែលស្មើនឹង៥០ភាគ រយនៃចំនួនប្រជាពលរដ្ឋគ្រោងចាក់ចំនួន១០លាននាក់ក្នុងជំហានដំបូង។

រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការ ចាក់រហូតលើមនុស្សចំនួន១៣លាននាក់នៅទូទាំងប្រទេស។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកចាក់វ៉ាក់សាំងទី៥លានដែលបានចាក់នៅថ្ងៃទី១៣កក្កដានេះ គឺជាកសិករនៅខេត្តឧត្តរមានជ័យ។

អ្នកទី៥លានដែលនឹងទទួលបានថវិកាពីប្រមុខរាជរដ្ឋាភិបាលចំនួន១០លានរៀលនោះ គឺជាកសិករឈ្មោះ«ណុប មាន» អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ, ឃុំអូរស្វាយ, ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ យុទ្ធនា ការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់របស់កម្ពុជាដែលគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ខែវិច្ឆិកាឆ្នាំ២០២១។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់ វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បាន៥០ភាគរយ នៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner