ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៥ម៉ឺន៧ពាន់៦១០នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃនេះ មានចំនួន៨៣០ករណី ដែលចំនួនថយចុះចំនួន៨១ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១១ករណីនិងការឆ្លងខ្ទង់ ជាង៨០០មាន២ករណីរាប់ទាំងការឆ្លង៨៣០ករណីនៅថ្ងៃនេះផងទៀត។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន២៨នាក់។ ក្នុងចំណោមការឆ្លងថ្មី៨៣០ករណីថ្ងៃនេះ,  ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦១៣ករណីដែលថយចុះ២១ករណី បើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២១៧ករណី។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៧ពាន់៦១០នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន២ពាន់៧០០នាក់, ការស្លាប់សរុបមានចំនួន៩៥៣នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៤ពាន់៤៨៩នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន១ពាន់១២នាក់ក្នុងរយ: ពេល ២៤ ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner