ខេត្តបាត់ដំបង ឆ្លងថ្មី៤៦នាក់ (Video Inside)
ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៦នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំង នោះ គឺជាករណីឆ្លងពីក្នុងសហគមន៍ចំនួន ៤៣នាក់ និង ៣នាក់ ផ្សេងទៀតជាករណីឆ្លងលើពលករដែលទើប ត្រឡប់មកពីប្រទេសថៃ ។ ពលរដ្ឋទាំងនោះ នៅមានទីលំនៅក្នុងស្រុកបាណន់ ៦នាក់, ក្រុងបាត់ដំបង ២៥នាក់, ស្រុកឯកភ្នំ ២នាក់, ស្រុកសង្កែ ៤នាក់, ស្រុកមោងឬស្សី ម្នាក់, ស្រុកថ្មីគោល ៣នាក់, ស្រុកសំពៅលូន ម្នាក់, ស្រុកបវេល ម្នាក់, ស្រុកំរៀង ម្នាក់ និងអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ ផងដែរ ។
ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១ពាន់ ៦២០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ ហើយ ៕