ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៧នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៦៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងនេះគឺមានការថយចុះមកវិញចំនួន២២នាក់ បើធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។
យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១ម្នាក់, ក្រុងប៉ោយប៉ែត៤៨នាក់, ស្រុកម៉ាឡៃ៤នាក់, ស្រុកសិរីសោភ័ណ១១នាក់ ,ស្រុកអូជ្រៅ២នាក់ និងស្រុកស្វាយចេក១ម្នាក់។
ខេត្តបន្ទាយ មានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន១៩០នាក់ផងដែរ។