ខេត្តកំពង់ធំ ឆ្លងថ្មីចំនួន២៩នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងនេះ បានកើតឡើងលើពលរដ្ឋនៅក្រុងស្ទឹងសែន១៤នាក់, អ្នកស្រុកសន្ទុក៤នាក់, អ្នកស្រុកបារាយណ៍៤នាក់, អ្នក ស្រុកតាំងគោកម្នាក់, អ្នកស្រុកស្ទោង៥នាក់ និងម្នាក់ទៀតបានឆ្លងលើពលរដ្ឋចំណូលថ្មីមកពីខេត្តកណ្តាល ។

រហូតមកដល់ពេលនេះ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១ពាន់២៥០នាក់, អ្នកកំពុងទទួលការព្យាបាល ចំនួន ៥១៣នាក់ និងមានអ្នកស្លាប់ចំនួន ២០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner