ខេត្តស្វាយរៀង ឆ្លងថ្មី៦២ និងស្លាប់៣នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៦២នាក់នោះ រួមមាន១៨នាក់ជាកម្មកររោងចក្រ, ២៧នាក់ជា អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានអ្នកឆ្លងជាពលរដ្ឋនៅតាមស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះ គឺរួមមានស្ត្រីអាយុ៦៨ឆ្នាំនៅស្រុកស្វាយជ្រំ, ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុកកំពង់ រោទិ៍ និងស្ត្រីអាយុ៦៣ឆ្នាំនៅក្រុងបាវិត។
ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៤៩៨នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៤នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៨នាក់។