ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤២នាក់, ស្លាប់១នាក់ និងបានចាប់ផ្ដើមប្រគល់ថវិកាជូនគ្រួសារសព ដែលបានស្លាប់ដោយសារកូវីដ (Video Inside)

ខេត្តកំពង់ឆ្នាំងបានចាប់ផ្តើមប្រគល់ថវិកាដល់គ្រួសារសពស្លាប់ដោយសារកូវីដ១៩ក្នុងជំហានទី១នៅថ្ងៃនេះ បន្ទាប់ពីខេត្តជាប់នឹងដងទន្លេសាបនេះ មានមនុស្សស្លាប់ចំនួន២១នាក់ហើយ។ យោងតាមអភិបាលខេត្ត លោក ស៊ុនសុវណ្ណារិទ្ធ ថវិកាជួយទ្រទ្រង់ដល់ក្រុមគ្រួសារសពនីមួយមានចំនួន៥លានរៀល, ចំណែកការឧបត្ថម្ភជំហាន ទី១នេះ បានធ្វើចំពោះក្រុមគ្រួសារ៨សព។

ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃច័ន្ទម្សិលមិញ, ការឆ្លងកូវីដ១៩ត្រូវគេរាយការណ៍ថា មានចំនួនសរុប៩២១នាក់។ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថាយុទ្ធនាការចាក់វ៉ាក់សាំងបានធ្វើនៅទូទាំងស្រុកហើយនា ពេល នេះដើម្បី បង្កាការឆ្លងកូវីដ១៩។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្តនិងរាជធានីទូទាំងប្រទេសដែលបានរងនឹងការផ្ទុះឆ្លងនិង ការស្លាប់ដោយសារជម្ងឺកូវីដ១៩។ ការឆ្លងក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន ៤២នាក់ដែលនាំឲ្យចំនួនឆ្លងបានកើន៩៦៣នាក់ និងការស្លាប់ម្នាក់បាននាំឲ្យចំនួនមនុស្សស្លាប់កើនដល់២១នាក់ ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner