ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៥០នាក់ (Video Inside)

ខេត្តឧត្តមានជ័យ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥០នាក់ ថែមទៀត ដែលជាតួលេខ ថយចុះមកវិញ ចំនួន ៩០នាក់ ធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមានអ្នកឆ្លងនៅក្នុងសហគមន៍ចំនួនតែម្នាក់នោះទេ, ចំណែកការឆ្លងដទៃទៀត គឺជាការឆ្លងមកលើពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ខេត្តឧត្តមានជ័យ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៩៧៥នាក់ ដែលភាគច្រើនបំផុតជាករណីនាំចូលពីក្រៅប្រទេស, មានអ្នកកំពុងទទួលការព្យាបាលចំនួន ១ពាន់ ៥៤៤នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner