ខេត្តស្ទឹងត្រែង ឆ្លងថ្មី១០នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្តអ្នក ជំងឺកូវីដ១៩ថ្មីទាំងនោះ គឺជាពលរដ្ឋជាអ្នកក្រុងស្ទឹងត្រែង, ស្រុកបុរីអូរស្វាយសែនជ័យ, ស្រុកសេសាន, ស្រុក ថា ឡាបរិវ៉ាត់ និងស្រុកសៀមបូក ។
ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៤៣០នាក់ អ្នកជាសះស្បើយចំនួន ១២៧នាក់ ដោយបូកបញ្ចូលទាំងអ្នកជាក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយថែម ១៥នាក់ ថែមទៀត ៕