ខេត្តព្រះវិហារ ឆ្លង៤នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃ នេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋជាអ្នកក្រុងព្រះវិហារ២នាក់ និងអ្នកស្រុកជាំក្សាន្ត ២នាក់ ។

ខេត្តព្រះវិហារ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៣២នាក់, ព្យាបាលជាសះស្បើយចំនួន ៨៤នាក់ និងមាន អ្នកស្លាប់ទើបតែម្នាក់ទេ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner