អប្សរាព្រឹកនេះ ១៤ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D14    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕…អានផ្ទាល់

L1      សម្ដេចតេជោ ហ៊ុន សែន អបអរចំពោះកសិករ អាយុ៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន ៕ …ឃ្លីប…

V1      ប្រមុខការទូតកម្ពុជា បញ្ជាក់ថាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌៕…អានផ្ទាល់

BH     កម្ពុជា​នឹង​រៀបចំ​ កិច្ចប្រជុំ​កំពូល​ អាស៊ី​-​អឺរ៉ុប​ លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ ​នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ៕ …អានផ្ទាល់…

V2      អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»៕…អានផ្ទាល់

V5      ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី៕…អានផ្ទាល់

D1     ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា គូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើអោយក្រសួងកសិកម្ម រៀបចំនូវគម្រោងស្នើសុំផ្សេងៗ ដែលមានថវិកា៥ម៉ឺនដុល្លា ក្នុងគម្រោងនីមួយៗ ៕…អានផ្ទាល់ (ដោយ៖ក្រសួងកសិកម្ម)រដ្ឋមន្ត្រី

SB1   លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ ៕ …ឃ្លីប…

D9     ក្រសួងសាធារណការ រៀបចំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ តាមរយៈប្រព័ន្ធវីដេអូ ៕…អានផ្ទាល់ (ដោយ៖page)

វគ្គទី២៖សុវត្ថិភាពសង្គម

D11    ក្រសួងសុខាភិបាល ប្តូរគម្លាតពេលវេលាចាក់វ៉ាក់សាំងដូសទី១ និងដូសទី២, ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រយៈពេល២១ថ្ងៃ ឬ៣សប្តាហ៍ ៕…អានផ្ទាល់ (ដោយ៖page)

D12    ក្រសួងសុខាភិបាល ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតដែលថា វីរុសកូវីដ១៩ ជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឱ្យស្លាប់មនុស្ស ៕…អានផ្ទាល់ (ដោយ៖page)

TEY   កាន់តែងាយស្រួល ក្រសួងប្រៃសណីយ និងទូរគមនាគមន៏ បានដាក់អោយប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែន កូវីដ-១៩ ៕ …ឃ្លីប…

ខេត្តកំពង់ចាម

D4     ប្រជាពលរដ្ឋប្រមាណ៤០ម៉ឺននាក់ នៅក្នុងស្រុកចំនួន៥ទៀត នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ បន្ទាប់ពីប្រជាពលរដ្ឋជាង២៨ម៉ឺននាក់ នៅក្នុងក្រុងស្រុកចំនួន៥ នៃភូមិសាស្ត្រខេត្តកំពង់ចាមទទួលបានវ៉ាក់សាំងបង្ការក្នុងដូសទី១ រួច ៕…អានផ្ទាល់ (ដោយ៖លី ពៅ)

ខេត្តសៀមរាប

BH1   ក្រុមការងារចាក់វ៉ាក់សាំង របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

BH2   ជនបរទេសទំាងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារ ក្នុងខេត្តសៀមរាប និងទទួលបានការចាក់ វ៉ាក់សំាង ចាប់ពីថ្ងៃទី ២០ កក្កដា ខាងមុខនេះ ៕ …អានផ្ទាល់…

ខេត្តកំពង់ធំ

BH3   ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នាំគ្នាទៅចាក់វ៉ាក់សាំង ការពារមេរោគកូវិដ-១៩ តាមការអំពាវនាវ របស់អភិបាលខេត្តកំពង់ធំ ៕ …អានផ្ទាល់…

D8     ថវិកា១០០លានរៀល របស់រាជរដ្ឋាភិបាល ត្រូវប្រគល់ដល់ដៃគ្រួសារសព ដែលស្លាប់ដោយជំងឺកូវីដ ចំនួន២០គ្រួសារ នៅខេត្តកំពង់ស្ពឺ ៕…អានផ្ទាល់ (ដោយ៖page)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

D3     រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 រួមនឹងគ្រឿងបរិភោគ ពីឯកឧត្តម  ស សុខា ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តកំពត

D7     ខេត្តកំពត បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទូទៅប្រមាណជាង១៣ ម៉ឺន៥ពាន់ដូស បន្ថែមទៀតក្នុងខេត្ត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

ខេត្តបន្ទាយមានជ័យ

D13    មន្រី្ត នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បង្រ្កាបសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២,១១៣គីឡូក្រាម នៅក្រុងប៉ោយប៉ែត៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

ខេត្តតាកែវ

D6     អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ចំនួន ៧១គ្រួសារ ក្នុងស្រុកសំរោង៕…អានផ្ទាល់ (ដោយ៖សារ៉ាវី)

D5     ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន ២០ ដល់អាវុធហត្ថខេត្ត តាកែវ សម្រាប់ព្យាបាលដល់មន្រ្តីអាវុធហត្ថ ដែលធ្វើចត្តា ឡីស័កក្នុងកម្រិតស្រាល៕…អានផ្ទាល់ (ដោយ៖សារ៉ាវី)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

L2      ឯកឧត្តម ស សុខា និងក្រុមការងារ សួរសុខទុក្ខ និងប្រគល់ថវិកា ជូនដល់ ស.ស.យ.ក ក្រុងបាត់ដំបង ៕ …ឃ្លីប…

ខេត្តកំពង់ស្ពឺ

D2     អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្ត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

ខេត្តស្វាយរៀង

BH4   លោកជំទាវ ដួង វណ្ណា ចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ របស់លោកជំទាវ ម៉ែន សំអន ប្រគល់ជូនសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលស្ម័គ្រចិត្ត ចុះជួយចាក់វ៉ាក់សំាង ការពារជំងឺកូវីត-១៩ ៕ …អានផ្ទាល់…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

D10    កីឡាករ-កីឡាការិនី កាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានលេខ២ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនៅកូរ៉េ ៕…អានផ្ទាល់ (ដោយ៖page)

——–សូមជូន បទយកការណ៍

R79    បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូលបច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner