ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណចំពោះ ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានសម្ដែងនូវកាកោតសរសើរចំពោះប្អូនៗ ក្មួយៗ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការជួយសម្របសម្រួលដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទទួលការចាក់វ៉ាក់សាំងតាមមូលដ្ឋាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។

ឯកឧត្តម ស សុខា បានចាត់ទុកសកម្មភាពរបស់ប្អូនៗ ក្មួយៗនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសសបញ្ជាក់ឲ្យឃើញពីទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋ និងប្រទេសជាតិពិតៗ ជាធនធានយុវជនដ៏ល្អ និងស័ក្តិសមជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗទាំងអស់ សូមបន្តនូវបេសកកម្មដ៏មានសារសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមថ្លែងអំណរគុណ ព្រមទាំងជូនពរប្អូនៗ ក្មួយៗទាំងអស់ មានសុខភាពល្អ រៀនពូកែ ជោគជ័យក្នុងជីវិត និងបានចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏សូមឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមលទ្ធភាព និងដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ៕ ដោយ ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner