ប្រជាពលរដ្ឋជាងពាក់កណ្ដាលហើយបានទទួលវ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន១សែន៤ពាន់៨៤៦នាក់ហើយដែលស្មើនឹង៥១,០៥%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៩សែន៤ម៉ឺន៨ពាន់១១នាក់។
យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៣កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨០ម៉ឺន៣ពាន់៣៣៤នាក់ ក្នុងនោះចាក់លើកទី២រួចចំនួន៣៩ម៉ឺន៣ពាន់៧៩នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

