ថៃប្រកាសឆ្លងកូវីដថ្មីជិត១ម៉ឺននាក់ ស្លាប់ជិត៩០នាក់ទៀត ព្រឹកនេះ!
អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃពុធទី ១៤ កក្កដា ២០២១នេះ បានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន៩៣១៧នាក់ និងស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន៨៧នាក់បន្ថែមទៀត។
ករណីឆ្លងថ្មីបន្ថែមទៀតនេះ ធ្វើឲ្យថៃមានអ្នកកើតកូវីដ១៩ សរុបចំនួន៣៦៣០២៩នាក់ហើយ ខណៈអ្នកស្លាប់ក្នុងប្រទេសថៃកើនដល់២៩៣៤នាក់ហើយដែរ។
ប្រភពបានបញ្ជាក់ដែរថា ក្នុងចំណោមឆ្លងថ្មីជិត១ម៉ឺននាក់ ក៏នៅតែបន្តមានឆ្លងក្នុងពន្ធនាគារចំនួន១២៩នាក់ទៀតដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ