កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៩០០នាក់បន្ថែមទៀតនៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ៣៣នាក់
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៤កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៣កក្កដាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៩១៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៥៧នាក់ និងករណីឆ្លងសហគមន៍ ៦៥៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៣កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៧៦នាក់ និងមានអ្នកស្លាប់៣៣នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦ម៉ឺន៣ពាន់៦១៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ម៉ឺន៥ពាន់៣៦៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៩៨៦នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
