ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៧២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកបាធាយ៥នាក់, ស្រុកចំការលើ៨នាក់, ស្រុកកងមាស៣នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ១៣នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកណ្ដាល៣នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្ត្រីអាយុ៦០ឆ្នាំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម និងម្នាក់ទៀត ជាបុរសអាយុ៦៩ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំង់ចាម ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




