ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនទាំងអស់ ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងប្រើប្រាស់ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ (មានវីដេអូ)

ភ្នំពេញ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់ ធ្វើការ​ទូទាត់​ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និងប្រើប្រាស់ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ធនាគារជាតិ​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់ សូម​ឲ្យ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់រៀល តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​អនាម័យ​ខ្ពស់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការប្រើប្រាស់​ក្រដាសប្រាក់​ដោយ​ផ្ទាល់​ ។ ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជាបាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ប្រជាជន​កម្ពុជា​សូម​ចូលរួម​ធ្វើការ​ទូទាត់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រោះ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ច្រើន មាន​អនាម័យ​ និង​ការពារ​បាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជាស​កល​ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នា​បច្ចុប្បន្ននេះ​ ។ ប្រាក់​រៀល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ជាតិ ឯករាជ្យភាព​សេដ្ឋកិច្ច និង ពង្រឹង​សាមគ្គីភាព​សង្គម​។ធ នារ​គារ​ជាតិ​នៃ​កម្ពុ​ជា​សង្ឃឹម ​និង​ជឿ​ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​បន្ត​ស្មារតី សហការ​លើកកម្ពស់​ប្រាក់រៀល​ជាតិ និង រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រឆាំងនឹង​ទង្វើ​ទាំងឡាយណា ដែល​ប៉ះពាល់​ដល់​គុណ​តម្លៃ ប្រាក់​រៀល​របស់​ជាតិ​យើង ​។

សូមជម្រាប​ថា រាជរដ្ឋាភិបាលបាន​ខិតខំ​បង្កើន​តួនាទីប្រាក់​រៀល​ជា​លំដាប់​ក្នុង​សេដ្ឋកិច្ច និង​សង្គមប្រកបដោយ​និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ដែល​បម្រើ​ផលប្រយោជន៍ដល់​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner