ខ្សែសង្វាក់ផលិតកម្មនៃយន្តហោះដឹកទំនិញខ្នាតយក្សរបស់ពិភពលោក Boeing 747-8 (មានវីដេអូ)

អន្តរជាតិ៖ យន្តហោះដឹកទំនិញខ្នាតយក្សប្រភេទ ប៊ូអ៊ីង ៧៤៧-៨ មានល្បឿនលឿនបំផុត គឺ៩៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ។

ខាងក្រោមនេះ គឺជាខ្សែសង្វាក់ផលិតកម្ម នៃយន្តហោះដ៏អស្ចារ្យនេះ ។ យន្តហោះដឹកនាំទំនិញប្រភេទ ប៊ូអ៊ីង ៧៤៧-៨ ត្រូវបានតំឡើង (ផ្គុំរូបរាង) និងលាបពណ៌នៅរោងចក្រ Everett ទីក្រុង Washington ។ នៅក្នុងដំណាក់កាលដំបូង គឺកាប៊ីនយន្តហោះ ស្លាប និងតួខ្លួនត្រូវបានភ្ជាប់ដោយឧបករណ៍លើកដ៏ធំមួយ ។

គ្រឿងបង្គំផ្តេក និងបញ្ឈរត្រូវបានផ្តុំគ្នា ។ បន្ទាប់មកម៉ាស៊ីនដែលមានអនុភាពត្រូវបានតំឡើង ហើយកង់ក៏ត្រូវបានត្រួតពិនិត្យផងដែរ ។ ថ្នាំលាបផ្សេងៗគ្នាត្រូវបានគេយកទៅលាបលើរូបរាងកាយរបស់យន្តហោះ ។ ឥឡូវនេះ ដល់ពេលវេលាហើយ ដែលយន្តហោះប៊ូអ៊ីងខ្នាតយក្សនេះ ត្រូវឆ្លងកាត់ការហោះហើរសាកល្បង ។

ហើយនៅទីបំផុត! យន្តហោះប៊ូអ៊ីង ៧៤៧-៨ បានត្រៀមខ្លួនរួចរាល់ ដើម្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរមកពីទូទាំងពិភពលោក ៕ ប្រភព៖ Mechanical education

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner