មនុស្សម្នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្នុងករណីភ្លើងឆេះទូកក្នុងខេត្តព្រះសីហនុ
អត្ថបទដោយ៖
ធី ដា
សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា មានករណីឆេះទូកដឹកអីវ៉ាន់ពីភូមិដើមថ្កូវ កោះរ៉ុង ទៅក្រុងព្រះហុនោះ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១កក្កដា ឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅលើទូកនោះ មានប្រជាពលរដ្ឋជិះចំនួន១១ នាក់ ក្នុងនោះមានក្មេង២នាក់។ បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្រ្គោះអ្នកនៅលើទូក បានស្រង់អ្នករងគ្រោះបានទាំង១១នាក់។ ប៉ុន្តែក្នុងហេតុការណ៍នោះ គឺបណ្ដាលឲ្យ ស្ត្រីម្នាក់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ បានស្លាប់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕