សហរដ្ឋអាមេរិកប្រកាសផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូសដល់កម្ពុជា

អត្ថបទដោយ៖
ធី ដា

យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូសដល់ប្រជាជនកម្ពុជា។ ស្ថានទូតបានបន្តថា គេកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខ។

កម្ពុជាគិតត្រឹមថ្ងៃទី២២កក្កដា ឆ្នាំ២០២១ ទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសហើយ ដែលភាគច្រើនបំផុតគឺវ៉ាក់សាំងជំនួយ និងការទិញមកពីប្រទេសចិន។ តាមរយៈវ៉ាក់សាំងនោះបានជួយឱ្យកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង៦លាន៤លាននាក់រួចហើយ ដែលស្មើនឹង ៦៤.៥៥% ធៀបនឹងគោលដៅចំនួនប្រជាពលរដ្ឋត្រូវចាក់ប្រមាណ១០លាននាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា កម្ពុជាក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ក្នុងពេលឆាប់ៗផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner