ខេត្តព្រៃវែង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខកើន១៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ១០នាក់, ស្រុកស្វាយអន្ទរ ៨នាក់, ស្រុកមេសាង៧នាក់, ស្រុកពាមជរ៤នាក់,ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកំពង់ត្របែក៣នាក់ និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ ទាំង២ នាក់រួមមានស្ត្រីអាយុ២២ឆ្នាំនៅស្រុកពារាំង, និងស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកពាមរក៍ខេត្តព្រៃវែង។
ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៥០៧នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់២៣៦នាក់ និងចំនួន មនុស្ស ស្លាប់បានកើនដល់៥៨នាក់ហើយ។