ខេត្តកំពង់ចាម ឆ្លងថ្មី៦៧នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញ២៤នាក់និងតួលេខស្លាប់បានកើនលើស៣នាក់ថែមទៀត ផងដែរ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកងមាស ៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកកំពង់សៀម១២នាក់,ស្រុកចំការលើ៧នាក់, ស្រុកបា ធាយ៣នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្រីសន្ធរម្នាក់,ស្រុកស្ទឹងត្រង់១៣នាក់,  និងមកពីខេត្តត្បូងឃ្មុំ២នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់ រួមមានទី១ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ, ទី២ ស្ត្រី អាយុ៤៦ឆ្នាំនៅស្រុកកងមាស, ទី៣ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ និងទី៤ ស្ត្រីអាយុ៥៥ឆ្នាំ នៅស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner