ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការលើ ម្នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៥នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ៣នាក់ និងមកពីរាជធានីភ្នំពេញ២នាក់ និងខេត្តក្រចេះម្នាក់ ។

ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ បុរសអាយុ៣១ឆ្នាំនៅស្រុកបាធាយ, ទី២ ស្ត្រីអាយុ៧២ឆ្នាំនៅក្រុងកំពង់ចាម និងទី៣ បុរសអាយុ៣៧ឆ្នាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner