កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក និងបណ្តាមិត្តទន្លេមេគង្គ (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស៤ដទៃទៀតនៃអនុតំបន់ទន្លេមេគង្គ នឹងត្រៀម មានកិច្ចប្រជុំមួយដទៃទៀតជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន ក្នុងសប្តាហ៍នេះ ដែលកិច្ចប្រជុំនោះ ក៏នឹងមានការចូលរួមដោយប្រទេសពាក់ព័ន្ធជាមិត្តមេគង្គដទៃទៀតផងដែរ។

យោងតាម ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ Friends of the Mekong Ministerial Meeting នឹងគ្រោងរៀបចំធ្វើ នៅថ្ងៃទី៥ សីហា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដែលសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធាន នឹងអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម និងប្រទេសជាសមាជិកនៃកិច្ចសន្ទ នានយោបាយមិត្តមេគង្គផ្សេង ទៀតរួមមានប្រទេសអូស្ត្រា លី, សហភាពអឺរ៉ុប, ជប៉ុន, នូវែលហ្សេឡង់, សាធារ ណរដ្ឋកូរ៉េ, ធនាគារអភិវឌ្ឍអាស៊ី, ធធាគារពិភពលោក និង គណៈកម្មការទន្លេមេគង្គ។

សេចក្តីរាយការណ៍បានរំពឹងទុកថា តំណាងមកពីប្រទេស ឥណ្ឌា, ចក្រភពអង់គ្លេស និងប្រទេសប្រុយណេ ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ក៏នឹងចូលរួមក្នុងកិច្ចប្រ ជុំបណ្តាមិត្តមេគង្គនេះ ក្នុងនាមជាអ្នកសង្កេត ការណ៍ផងដែរ។ កិច្ចប្រជុំក្នុងសប្តាហ៍នេះ បានធ្វើឡើងនៅស្រប ពេលដែលប្រទេស មីយ៉ាន់ម៉ាបានដាក់ចេញ នូវគម្រោងរៀបចំការបោះឆ្នោតសកលក្នុងប្រទេស ប៉ុន្តែសហរដ្ឋអា មេរិកបានប្រឆាំងនឹងគម្រោងនោះ។ ប្រធានបទនៃកិច្ចប្រជុំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ  គឺ ការស្ដារឡើងវិញនិង ភាពរឹងមាំ” ។

កិច្ចប្រជុំគ្រោងនឹងអបអរសាទរខួបលើកទី១០ នៃយន្តការកិច្ចសហប្រតិបត្តិ ការបណ្ដាមិត្តមេគង្គ ដោយពិនិត្យ មើលឡើងវិញ និងធ្វើការកំណត់សកម្មភាព និងអាទិភាព សម្រាប់កិច្ចសហប្រ តិបត្តិការនោះ នៅឆ្នាំ បន្ទាប់។ កិច្ចប្រជុំនោះ គ្រោងនឹងពិនិត្យមើលរបាយការណ៍ស្ដីអំពីបច្ចុប្បន្នភាពចុងក្រោយ នៃយុទ្ធសាស្ត្រអភិ វឌ្ឍន៍ អាងទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែង ជំរុញការអភិវឌ្ឍ ប្រកប ដោយបរិយ្នាប័ន្ន និងចីរភាព សម្រាប់ជាប្រយោជន៍ដល់ស្ថិរភាព សន្តិភាព និងវិបុលភាព ទាំងក្នុង និងក្រៅអនុ តំបន់មេគង្គ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner