កម្ពុជាបន្តរកឃើញវីរុសបំប្លែង Delta ចំនួន៤២ករណី (Video Inside)
កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មី Delta ចំនួន៤២ករណីថែមទៀតនៅថ្ងៃទី៣សីហានេះ។ ការរកឃើញ ថ្មីនៃវីរុសបំប្លែងថ្មី Delta នេះ គឺនៅទន្ទឹមនឹងការដាក់ចំណាត់ការប្រុងប្រយ័ត្នបំផុតដើម្បីបង្កាការឆ្លងចូលវីរុស កាច សាហាវនេះ ចូលក្នុងសហគមន៍។
ប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃនេះថាកម្ពុជាទើបបានរកឃើញមេរោគកូវីដ១៩បំប្លែងថ្មី ចំនួន៤២ករណី ថែមទៀត ដែលនាំឲ្យចំនួននៃវីរុសបំប្លែង Delta រកឃើញក្នុងប្រទេសកម្ពុជានេះ បានកើនជាង២៦០ករណីហើយ ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំណោម៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្តកំពង់ ធំ ចំនួន៤ករណី, ខេត្តឧត្តរមានជ័យចំនួន ១៥ករណី, រាជធានីភ្នំពេញចំនួន៥ករណី និងខេត្តសៀមរាប១៨ករណី៕