ការឆ្លងកូវីដ១៩ មានជាង៥០០ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៥៧៧ករណី ដែលជាថ្ងៃទី២នៃតួលេខឆ្លងធ្លាក់ត្រឹមខ្ទង់៥០០ករណី។ ការឆ្លង៥៧៧ករណីថ្ងៃនេះ គឺជាតួលេខកើន១៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥៧៧ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍ មាចំនួន៣៥៣ករណី ដែលជាតួលេខថយចុះចំនួន៣៨ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមានចំនួន២២៤ករណីដែលកើនឡើង៥៥ករណី ប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៩នាក់ដែលកើនឡើង ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៦ ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៧ពាន់៨៥៦ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី៣ខែសីហាឆ្នាំ២០២១, ការ ឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន៩ពាន់៥១ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៤៧១នាក់ និងការ ព្យាបាលជាសះស្បើយសរុបមានចំនួន ៧ម៉ឺន២ពាន់១៤៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner