រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន៣ពាន់១១៦នាក់ (Video Inside)

ពលរដ្ឋចំនួន១១ម៉ឺន៣ពាន់១១៦នាក់ បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុបចំនួន៧លាន៤សែន៩ម៉ឺន៨ពាន់១២៩នាក់ហើយ។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំផងដែរ។

បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះដែលស្មើ នឹង ជាង០កណ្តក់សញ្ញា៩៤ភាគរយនៃតួលេខចាក់លើមនុស្ស១២លាននាក់នោះ, ចំនួនពលរដ្ឋដែលទទួលបានការ ចាក់វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦២កណ្តក់សញ្ញា៤៨ភាគរយហើយ។ យោងតាមសម្តេច នាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាននាក់ថែមទៀត ដែលនឹងស្មើ៨០ភាគរយនៃចំនួន ពលរដ្ឋទូទាំងប្រទេស១៦លាននាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner