សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកការប្រកូតបាល់ទាត់ (Video Inside)
សហពន្ធ័កីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌនៅកម្ពុជា ជាបណ្ដោះ អាសន្នសិន ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីDelta។
កម្ពុជាកំពុងស្ថិតក្នុងពេលវេលាដែល មានការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ និងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២១។ ការប្រកាសការផ្អាកប្រកួតបាល់ទាំង២ក្របខណ្ឌនេះ បានធ្វើឡើងកាលពីថ្ងៃទី២សីហា ដែលការប្រកាសនោះ គឺនៅទន្ទឹមនឹងការជួនដំណឹងប្រុងប្រយ័ត្នរបស់មន្ត្រីក្រសួងសុខាភិបាលជុំវិញការរកឃើញវិរុសបំប្លែងថ្មី Delta ដែលកំពុងចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួន។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២ សីហា, កម្ពុជាបានរកឃើញអ្នកឆ្លងវិរុសបំប្លែងថ្មី Delta មានជាង២០០ករណីហើយ, ក្នុងនោះគ្រាន់តែក្នុងរយៈ ពេល២ថ្ងៃគឺនៅថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍កន្លងមកនេះ ការរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta មានចំនួន ច្រើនដល់១០៩ករណី។
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសនៅថ្ងៃទី២សីហាថា យោងតាម សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ, ការផ្អាកការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ២០២១ និងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ នឹងត្រូវពន្យារហូតដល់ថ្ងៃទី១២សីហាឆ្នាំ ២០២១។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ជាក់ថា ប៉ុន្តែគេក៏អាចនឹងកែប្រែកម្មវិធីប្រកួតបានក្នុង ករណីចាំបាច់និងយោងតាមស្ថានការជាក់ស្ដែង។