រាជធានីខេត្តដែលមានពលរដ្ឋច្រើន ទទួលបានរថយន្តដឹកវ៉ាក់សាំងបន្ថែម (Video Inside)
រាជធានីនិងខេត្តដែលមានពលរដ្ឋច្រើន ត្រូវបានបង្កើនការផ្តល់រថយន្តសម្រាប់ដឹកវ៉ាក់សាំងបន្ថែមទៀត នៅ ទន្ទឹមនឹងយុទ្ធនាការកំពុងសម្រុកការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងសហគមន៍។ រថយន្តសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣គ្រឿង ត្រូវបានផ្តល់បន្ថែមដល់រាជធានីភ្នំពេញ និបខេត្តចំនួន១២ដែលមានចំនួនប្រជាពលរដ្ឋរស់នៅ ច្រើនដើម្បីអាចទទួលការដឹកជញ្ជួនវ៉ាក់សាំងផ្គត់ផ្គង់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងគម្រោង១២លាននាក់។ ក្រៅពីរាជធានីភ្នំពេញ, ខេត្តដែលបានទទួលថ្ងៃនេះ គឺខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្ដាល, ព្រៃវែង, សៀមរាប, ស្វាយរៀង, តាកែវ និងខេត្តត្បូងឃ្មុំ។