ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣២នាក់, ស្រុកអង្គរជុំ១០នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកជីក្រែងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងឆ្លងលើពល ករមកពីប្រទេសថៃ៤៦នាក់។
ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាស្ត្រីអាយុអាយុ៦៤ឆ្នាំ នៃក្រុងសៀមរាប។ ខេត្ត សៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦២៥នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៦នាក់ និងស្លាប់៤៩នាក់។