ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦៥នាក់ ថែមទៀតហើយ នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងថយចុះចំនួន ៣៧នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញចំនួន ២០២នាក់ ។ 

យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ទាំង ១៦៥នាក់ នោះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៧០ នាក់, និង៩៥នាក់ទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ។ អ្នកជំងឺកូវីដ១៩ ទាំងនោះ ត្រូវបានគេរកឃើញឆ្លងលើ ពលរដ្ឋជាអ្នកស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក, ស្រុក ភ្នំ ស្រុក, ស្រុកថ្មពួក, ស្រុកមង្គលបុរី និងពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកោះកុង, ខេត្ត សៀមរាប, ខេត្តកណ្តាល, ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ។ ខេត្ពបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាល អ្នកជំងឺឲ្យជាសះស្បើយចំនួន ៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner