ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុង ក្រោយ ដែលជាតួលេខឆ្លងថយចុះ ចំនួន១៥នាក់ បើប្រៀបធៀប នឹងម្សិល មិញ។

យោងតាមរដ្ឋបាលខេត្ត, អ្នកជំងឺកូវីដ១៩ ថ្មីទាំង១៩ នាក់នោះ គឺជាពលរដ្ឋដែលនៅស្រុកគពង់ត្រាច៤នាក់,ស្រុកឈូក២នាក់ , ក្រុង កំពត១ម្នាក់, ស្រុកដងទង់២នាក់,ស្រុកទឹកឈូ៣នាក់ ,ស្រុកបន្ទាយមាស២នាក់,ស្រុកអង្គរជ័យ២នាក់ និងនៅ ស្រុកត្រាំកក់៣នាក់។

ខេត្តកំពត គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៣ពាន់១២៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់៧២៤នាក់ និងមានអ្នកស្លាប់ចំនួន ៤៨នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner