មេប៉ុស្ដិ៍ច្បារអពៅ២ ដឹកនាំកម្លាំងតាមចាប់ជនសង្ស័យម្នាក់ តាមបង្គាប់តុលាការ ពីបទលួចមានស្ថានទម្ងន់ទោស
ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងបញ្ចាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក វរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានដឹកនាំកម្លាំងចុះចាប់ខ្លួនជនជាប់ចោទឈ្មោះ ស៊ូ ម៉ាប់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៦២ ចុះថ្ងៃទី ២១-០៧-២០២១ ចេញដោយលោក ទិត ដាលីន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤-០៤-២០២១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត។
លោកនាយប៉ុស្ដិ៍ច្បារអំពៅ២ បានបញ្ចាក់ថា ជនត្រូវចោទឈ្មោះ ស៊ូ ម៉ាប់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ព្រមទាំងជនជាប់ចោទប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


