ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់កិច្ចការទាំងឡាយ។ សូមចូលរួមបំពេញការងារដោយការលះបង់ នោះអ្នកនឹងអាចបំពេញភារកិច្ចដែលបានគ្រោងទុកក្នុងរយៈពេលដ៏ខ្លី។ សូមផ្តោតទៅលើការងារ​ ជាជាងចំណាយពេលលើការសន្ទនាដែលមិនសមរម្យទាំងឡាយ ពីព្រោះអ្នកអាចស្ថិតនៅក្នុងនៅស្ថានភាពដែលត្រូវគេនិយាយដើម និងការបំភិតបំភ័យ ហេតុដូច្នេះសូមប្រយ័ត្នចំពោះសកម្មភាព។ ប្រសិនបើអ្នកនឹងជួបបញ្ហា សូមខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារមតិរបស់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមា​នដំណើរការល្អប្រសើរ ហើយចំពោះភារកិច្ចណាដែលអ្នកបានគ្រោងទុកហើយ គឺនឹងអាចទទួលបានជោគជ័យ។ ដោយឡែក មួយរយៈពេលនេះអ្នកហាក់ទទួលបន្ទុការងារច្រើន ដែលការងារទាំងនេះកំពុង ជះឥទ្ធិពលដល់សុខភាពរបស់អ្នក។​សូមព្យាយាមបញ្ចប់ការងារឲ្យបានរួសរាន់ ហើយចាកចេញពីការិយាល័យដើម្បីទៅសម្រាកខ្លះ។ ក្រៅពីនេះ អ្នកទទួលបានផ្នត់គំនិតសម្បូរបែប និងនិន្នាការថ្មីៗ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាអង្គការផ្សេងៗ ក្នុងនោះអ្នកក៏អាចគ្រប់គ្រងសហការី និងដៃគូការងារបានល្អ។ សូម្បីតែភាពស្មុគ្រស្មាញបំផុត ក៏មិនអាចមករំខានការងារភាពចម្រើនលូតលាស់របស់អ្នកបានឡើយ។ អ្វីដែលគួរប្រុងប្រយ័ត្ន សូមកុំចុះចាញនឹងការល្បួងលួងលោមរបស់មនុស្សសំដីផ្អែម។ សូមរក្សាការពារមនោសញ្ចេតនារបស់អ្នកឲ្យមានច្រើនបំផុត បើមិនដូច្នោះទេវានឹងអាចរារាំងអាជីពក្នុងថ្ងៃនេះបាន។ ក្រៅពីនេះសូមមានចិត្តស្មោះត្រង់ តស៊ូក្នុងការដោះស្រាយបញ្ហាការងារ។ ខិតខំឲ្យអស់ពីសមត្ថភាព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះ សូមព្យាយាមសម្រេចចិត្តដោយខ្លួនឯង សម្រាប់រាល់ការងារទាំងឡាយ។ អ្នកមានលទ្ធភាពធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុប្រសើរឡើង ប្រសិនបើអ្នកផ្តោតតែលើការងារ មិនមែនផ្តោតលើការនិយាយលេង។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន ប្រហែលជាអ្នកគួរតែធ្វើតាមដំបូន្មានរបស់មិត្តរួមការងារខ្លះ ហើយជឿលើវិចារណញ្ញាណរបស់អ្នកឲ្យបានច្រើន។ បើអាចធ្វើបានដូច្នេះ អ្វីៗនឹងប្រសើរឡើងភ្លាមៗ។ ដោយឡែក សូមការពារខ្លួនពីរឿងអាស្រូវ និងការប្រកែកគ្នា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់ជូននូវលទ្ធភាពដើម្បីដោះស្រាយរឿងបំណុលទាំងអស់។ ចំពោះរាល់កិច្ចការងារចាស់ថ្មីអស់អស់ក៏អាចធានាថាទទួលបានដំណើរការយ៉ាងល្អប្រសើរ ហើយប្រាក់ចំណេញក៏នឹងកើតឡើងសម្រាប់អាជីវករផងដែរ។ ផ្ទុយទៅវិញ សូមផ្តោតការយកចិត្តលើការងារតែមួយ ឬការងារចំបងទើបជាការល្អប្រសើរជាងបំពេញការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះដែរ សូមព្យាយាមបំពេញការងារដោយខ្លួនឯង ជាជាងគិតគូរសុំជំនួយពីមនុស្សនៅជុំវិញខ្លួន។ គ្រប់គ្រងពេលាឲ្យបានម៉ត់ចត់ ពីព្រោះការនិយាយលេងច្រើន សម្រាកលើសម៉ោងមិនប្រសើរនោះទេ។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពនានានៅថ្ងៃនេះធានាថាអាចបំពេញទៅបាន និងធ្វើឲ្យសម្រេចផលជាទីគាប់ចិត្ត។ ចំពោះកិច្ចការងារលំបាកពីមុនទាំងអស់ក៏នឹងអាចដោះស្រាយទៅបានដោយងាយស្រួល។ សូមកុំខ្លាចរអានឹងសុបិន្តអំពីការងារដែលអ្នកចង់ធ្វើ ពីព្រោះគ្មានអ្វីនឹងមកបង្អាក់ ឬរឹងស្ទះការប៉ងប្រាថ្នានេះបានទេ គឺអ្នកអាចធ្វើបានទាំងអស់។ ក្រៅពីនេះ សូមព្យាយាមពង្រីកការយល់ដឹង ស្វែងរកចំណេះដឹង និងចំណុចថ្មីៗជុំវិញការងាររបស់អ្នក។ ក្រៅពីនេះ សូមមានភាពទន់ភ្លន់ជាមួយមនុស្សនៅក្នុងក្រុមកាងារ ពិសេសថ្នាក់លើតែម្តង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​រាសីលោកអ្នកក្នងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះមិនអាចនឹងទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យអាស្រ័យដោយការប៉ងប្រាថា្នបាននៅឡើយទេ។ លោកអ្នកមានបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ ពិសេសគឺបញ្ហាបំណុល។ ក្នុងនោះប្រសិនបើអ្នកបាកទឹកចិត្តទៀតនោះ បញ្ហារឹតតែធ្ងន់ធ្ងរ។ សូមធ្វើដំណើរចាកចេញពីស្ថានភាពនេះ ដោយធ្វើការពីគ្រោះយោបល់ជាមួយមនុស្សដែលអ្នកជឿទុកចិត្ត។ ប្រើប្រាស់ពេលវេលាខ្លះសម្រាក ហើយគិតជាថ្មី លោកអ្នកមិនអាចបង្ខំខ្លួនខ្លាំងពេក ដោយមិនងាកមើលស្ថានភាពដែលកំពុងតែប្រែប្រួលនេះនោះទេ។ ក្រៅពីនេះ សូមព្យាយាមមិនចូលរួមជាមួយការឈ្លោះប្រកែកណាមួយឡើយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារតូចធំទាំងឡាយមានដំណើរការល្អប្រក្រតី លោកអ្នកក៏អាចបោះទុន ឬផ្លាស់ប្តូរការងារថ្មីបានផងដែរ។ ប៉ុន្តែចូរចងចាំថា ឥទ្ធិពលខាងក្រៅកំពុងមានទំនោរមករកអ្នក ដូច្នេះវានឹងលើការចាត់ចែង និងតបតរបស់អ្នកចំពោះហេតុការទាំងនោះ។ បើទោះបីជាស្ថានភាពយ៉ាងក្តី កុំបោះបង់ចោលគម្រោងផែនការរបស់ខ្លួន ហើយគួរតែស្តាប់តិច គួរតែប្រសើរជាង។ ក្រៅពីនេះ កុំភ្ជាប់ខ្លួនជាមួយកំហុស ឬភាពអវិជ្ជមាន ប៉ុន្តែគិតវិជ្ជមានជានិច្ច។ ប្រសិនបើអ្នកមានការសង្ស័យ សូមចំណាយពេលបន្តិចសំលឹងមើលទេពកោសល្យរបស់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃជាពេលវេលាល្អសម្រាប់ការរកប្រាក់ចំនេញ ដូច្នេះសម្រាប់ជាអាជីវករ គួរតែចំណាយដើមទុន បង្ហាញផលិតផលរបស់ខ្លួន​​ ធ្វើទំនាក់ទំនងឲ្យបានច្រើន ពិសេសការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំពោះលោកអ្នកបំពេញការងាររដ្ឋឯកជននឹងអាចទទួលបានការលើកសសើរ យកចិត្តទុកដាក់ពីថ្នាក់លើ ហើយឳកាសទទួលបានដំណឹងល្អគឺមានកំរិតខ្ពស់។ ដោយឡែក ប្រសិនបើអ្នកជួបបញ្ហាណាមួយក៏ដោយ សូមលើកទឹកចិត្តខ្លួនឯងជានិច្ច កុំព្យួរច្រមុះរបស់អ្នកទៅនឹងការបរាជ័យ។ សូមចងចាំថា រាល់បញ្ហានឹងអាចដោះស្រាយបាន គ្រាន់តែត្រូវរហ័សរហួនបន្តិចប៉ុណ្ណោះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សម្រាប់អាជីវករ នឹងអាចរកប្រាក់ចំណេញបានច្រើន ហើយឳកាសនឹងអាចជួបលាភធំក៏នឹងមានសញ្ញាណវិជ្ជមានផងដែរ។ ប៉ុន្តែសូមលោកអ្នកកុំចំណាយពេលផ្តេសផ្តាស ចូរប្រើប្រាស់ពេលវេលានោះបំពេញការងារបានហើយ។ សម្រាប់មន្ត្រីរាជការ និងបុគ្គលិកឯកជន នឹងទទួលបានការជឿទុកចិត្ត ការគាំទ្រពីសំណាក់មនុស្សដែលនៅជុំវិញខ្លួន​ ដូច្នេះរាល់ការងារដែលអ្នកបំពេញទាំងឡាយ នឹងដំណើរការទៅរកភាពជោគជ័យ។ ប្រការចំបាច់បំផុតក្នុងពេលនេះ សូមពិនិត្យ ពិចារណាលើឳកាសផ្សេងៗដែលកើតឡើងចំពោះអ្នក គួរជ្រើសរើសឳកាសណាសម្រាប់ពេលវេលាយូរអង្វែង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកអាចនឹងជួបឧបសគ្គច្រើនក្នុងពេលនេះ ប៉ុន្តែលោកអ្នកមិនអាចចុះចាញ់បាននោះទេ ហើយភាពអស់សង្ឃឹមនឹងធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការគ្រប់គ្រង ឬកែប្រែស្ថានការណ៍។ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសចំពោះរាល់ពត៌មានទាំងអស់ ក្នុងនោះសូមកុំភ្លេចពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។ ចំពោះការពិភាក្សា សុំយោបល់គឺអាចទៅរួច ពីព្រោះលោកអ្នកមានមនុស្សស្រលាញ់ចូលចិត្តណាស់។ ផ្ទុយទៅវិញ ប្រសិនបើទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្ត រួមទាំងការសម្រេចចិត្តសម្រាប់ការចាកចេញណាមួយក្តី សូមពន្យាពេលសិន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃតែម្តង ដូច្នេះមិនគួរប្រញាប់ប្រញាលពេកទេ ពិនិត្យពិចារណាឲ្យបាត់ល្អិនល្អន់មុនពេលសម្រេចចិត្ត។ ក្នុងនោះប្រសិនអ្នកមានលទ្ធភាពបង្កើតមុខរបរថ្មី ឬបោះទុនគឺអ្នកធ្វើទៅបាន ប៉ុន្តែប្រការចាំបាច់បំផុតគឺមិនត្រូវបោះជំហានមុនពេលទទួលបានពត៌មានលំអិតឡើយ។ មានបញ្ហាតិចតួចក៏អាចនឹងកើតឡើងទាក់ទងនឹងការជឿទុកចិត្ត ដូច្នេះអ្នកគួរនិយាយស្តីឲ្យសមរម្យ បំពេញការងារប្រកបដោយតម្លាភាព និងរក្សាភាពស្មោះត្រង់ជានិច្ច។ 

ចំណាំ៖

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភសំណាង លុយកាក់ តំណែងការងារ និងភាពចម្រើនផ្លូវចិត្តសម្រាប់លោកអ្នក។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner