ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៣នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និងមកពីខេត្តត្បូងឃ្មុំ ៣នាក់ ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុកកំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




