វ៉ាក់សាំង AstraZeneca ៤១ម៉ឺន ៥ពាន់ដូស នៃជំនួយប្រទេសអង់គ្លេសដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន៥ពាន់ដូសដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស បានផ្តល់មកកម្ពុ ជានៅថ្ងៃទី៥សីហាក្នុងពិធីមួយនាព្រលានយន្តហោះអន្តរជាតិដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋ មន្ត្រីហ៊ុនសែន។

ភារៈធារីស្ថានទូតអង់គ្លេសលោក Marc Thayre បានថ្លែងក្នុងពិធីប្រគល់និងទទួល វ៉ាក់សាំង ដោយសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលកាលពីមួយឆ្នាំមុននេះ បានប្រឹងប្រែង ស្រាវជ្រាវ រកការផលិតវ់ាក់សាំងទាំងនេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ជួយចែកចាយដល់ពលរដ្ឋក្នុង សកលលោក ។

ភារៈធារីស្ថានទូតអង់គ្លេស បានថ្លែងថាជំនួយនៃវ៉ាក់សាំង AstraZeneca មកកម្ពុជានេះនឹងរំពឹងជួយដល់ពលរដ្ឋ កម្ពុជាក្នុងការធ្វើអាជីវកម្មបើករកស៊ីសេរីសាឡើងវិញ, ការជួយដល់កុមារក្នុងការវិលត្រឡប់សិក្សាតាមសាលា និងស្តារជីវិតរស់នៅរបស់ពលរដ្ឋ។

ជំនួយវ៉ាក់សាំង AstraZeneca របស់ប្រទេសអង់គ្លេសបាននៅទន្ទឹមនឹងគម្រោងដាក់ចេញរបស់រាជរដ្ឋាភិបាល កម្ពុជាជុំវិញគម្រោងស្វែងរកវ៉ាក់សាំង AstraZeneca ធ្វើជាដូសទី៣ដើម្បីការចាក់លើពលរដ្ឋនាពេលនេះខណៈ កម្ពុជានិងប្រទេសជិតខាងក្នុងតំបន់កំពុងតែរងការវាយលុកឆ្លងដោយវីរុសបំប្លែងថ្មី Delta។ ដូចប្រសាសន៍ថ្លែង របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ក្នុងពិធីប្រគល់និងទទួលនៅថ្ងៃទី៥សីហា។ កម្ពុជាក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាល វ៉ាក់សាំងជិត២០លានដូសហើយត្រូវ បានដឹកមកដល់កម្ពុជាជាបន្តបន្ទាប់រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ ជាពិសេសវ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនជាវ៉ាក់សាំងបង្អែកនិងវ៉ាក់សាំងដទៃទៀតជាវ៉ាក់សាំងគាំទ្រ។ សម្តេចបានថ្លែង អំណរគុណចំពោះចក្រភពអង់គ្លេសនូវការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានេះ ។

កម្ពុជានៅក្នុងខែសីហានេះ វ៉ាក់សាំងដែលបានទទួលនិងរំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំង បញ្ជាទិញ នឹងមានចំនួន៧លាន៦សែន៩ម៉ឺន២ពាន់៦០០ដូស។ បើសរុបទាំងវ៉ាក់សាំងដែលនឹងរំពឹងមកដល់ ជាបន្តបន្ទាប់បន្ថែមទៀតក្នុងខែសីហានេះ កម្ពុជានឹងមាន វ៉ាក់សាំង ២៦លាន៤សែន៩ម៉ឺន៩ពាន់១០០ដូស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner