ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា កើនឡើងលើស៨ម៉ឺនករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនលើស៨ម៉ឺនករណីនៅថ្ងៃនេះ ក្រោយការឆ្លងថ្មីចំនួន៥៩១ករណី បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ការឆ្លងកូវីដ១៩ក្នុងខ្ទង់ជាង៥០០ករណី បានបន្តជាប់គ្នាចំនួន ៤ថ្ងៃហើយ ប៉ុន្តែការឆ្លងនៅថ្ងៃនេះ បានកើនឡើងតិចតួចចំនួន៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។

តួលេខ ឆ្លង រយៈពេល៥ថ្ងៃដំបូងក្នុងខែសីហានេះ គឺជាតួលេខឆ្លងថយចុះច្រើនបើប្រៀបធៀបនឹងតួលេខឆ្លង៥ថ្ងៃ នាដើមខែ កក្កដាកន្លងមកនេះ។ ៥ថ្ងៃនៃដើមខែសីហានេះ តួលេខឆ្លងសរុបមានចំនួន២ពាន់៩៨២ករណី, ចំណែក៥ថ្ងៃនៃ ខែកក្កដាកន្លងមកនេះ មានចំនួនច្រើនដល់៤ពាន់៨០២ករណី។ ក្នុងចំណោមការឆ្លង៥៩១ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤០៨ករណី ដែលជាតួលេខថយចុះចំនួន ១៨ ករណី បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១៨៣ករណីដែលកើនឡើង ២៦ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៩នាក់ ដែលកើនឡើង២នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៨ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៦ម៉ឺន៨ពាន់៦៩០ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី៥ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន២២៥ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥០៧នាក់ និងការ ព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៣ពាន់៤២១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner