រាជធានីភ្នំពេញ បន្តបិទខ្ទប់ទីតាំងរកឃើញមានវីរុសបំប្លែងថ្មី Delta (Video Inside)

រាជធានីភ្នំពេញបានធ្វើការបិទខ្ទប់ទីតាំងមួយចំនួនក្រោយការរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta ។

យោងតាមរដ្ឋបាលរាជធានីថ្ងៃទី៥សីហានេះ ការបិទខ្ទប់រួមមានផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១, ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត នៃខណ្ឌ៧មករា។ ការបិទខ្ទប់តំបន់ទាំងនេះ ត្រូវរដ្ឋបាលរាជធានីបញ្ជាក់ថា ដោយសារការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta។

ការបិទខ្ទប់នឹងមានរយៈពេល ១៤ថ្ងៃ គិត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨សីហា ឆ្នាំ២០២១។  យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣សីហាឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta មានចំនួន២៦៥ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner