រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៧១៥នាក់ (Video Inside)
ពលរដ្ឋចំនួន៩ម៉ឺន៧ពាន់១៣៨នាក់បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំ ឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៧លាន៧សែន៤ពាន់៩៨២នាក់។ កម្ពុជាបានពង្រីកការ ចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ ដល់១៧ឆ្នាំ។
បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦៤កណ្តក់សញ្ញា២១ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាននាក់។ យោងតាម សម្តេចនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាន នាក់ ថែមទៀត ដែលនឹងស្មើ៨០ភាគ រយនៃចំនួនពលរដ្ឋទូទាំងប្រទេស១៦លាននាក់។