ខេត្តស្វាយរៀង ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២នាក់ ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។   

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមានកម្មកររោងចក្រ១០នាក់, ធ្វើតេស្តលើពលរដ្ឋប្រកប មុខរបរផ្សេងៗរួមទាំងគ្រូបង្រៀននិងសិស្សផងដែរបានរកឃើញវិជ្ជមានចំនួន២៨នាក់, ៥នាក់ជាអ្នកប៉ះពាល់ នឹងអ្នកជំងឺកូវីដ-១៩, និងឆ្លងលើពលករម្នាក់ដែលធ្វើដំណើរចូលមកស្រុករមាសហែក។

ចំណែកអ្នកស្លាប់ទាំង ៣នាក់ រួមមានទី១ ស្ត្រីអាយុ៤០ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុករំដួល និងទី៣ ស្ត្រីអាយុ ៤៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៩៧នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៤៣០នាក់ និងមានអ្នកស្លាប់សរុបចំនួ១០៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner