ខេត្តព្រៃវែង ឆ្លងថ្មី៨៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១១នាក់ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីទាំង៨៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកពាមរក៍២១នាក់, ស្រុកព្រះសេ្ដច១៨ នាក់, ស្រុកកំពង់ត្របែក១៧នាក់, ស្រុកពាមជរ៩នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង៤នាក់, ស្រុកកំចាយមារ ២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។

ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៥ឆ្នាំ នៃស្រុកស៊ីធរកណ្ដាល។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហា អ្នកឆ្លងជំងឺ កូវីដ-១៩មានសរុប៤ពាន់៦៥៣នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៥១នាក់ និងចំនួនមនុស្សស្លាប់ បាន កើនដល់៨១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner